សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ

Cambodian Student Association in Korea

សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ

ចក្ខុវិស័យ

រឹតចំណងមិត្តភាព ឯកភាពរវាងនិស្សិតខ្មែរ លើកស្ទួយវប្បធម៌ អរិយធម៌ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា សាធារណរដ្ឋកូរ៉េ ចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពនិស្សិតក្នុងទិសដៅអភិវឌ្ឍ និងជំរុញឱ្យមានការពិភាក្សាលើកិច្ចអភិវឌ្ឍទៅថ្ងៃអនាគត ។

បង្កើតនិងពង្រីកបណ្តាញទំនាក់ទំនងរវាងនិស្សិតខ្មែរនៅសាធារណរដ្ឋ​កូរ៉េ ដើម្បី​ចែក​រំលែកចំណេះដឹង បទពិសោធន៍ និងពត៌មាន។
ជំរុញ និងលើកទឹកចិត្តឱ្យមានការសិក្សានិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍសមត្ថភាព​និស្សិត​។
ផ្តល់ការប្រឹក្សា និងជួយស្វែងរកដំណោះស្រាយអំពីការសិក្សានិងការរស់នៅដល់​និស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ។
បង្កើតបណ្តាញទំនាក់ទំនងរវាងសហគមន៍ សមាគមខ្មែរ និងអន្តរជាតិនៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បីលើកស្ទួយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
រួមចំណែកបង្កើនចំណងមិត្តភាព ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​កូរ៉េ។

គោលដៅ

អំពីយើង

បណ្តាញនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងដោយ មានឈ្មោះជាផ្លូវការថា “សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ​” ដែលសរសេរ ជាអក្សរកាត់ “ស.​ន.ខ.ក” និងមានឈ្មោះជាភាសាអង់គ្លេសថា “​Cambodian Student​ Association in Korea”​ ដោយអក្សរកាត់ថា​​ “CSAK”។ ស.ន.ខ.ក. គឺជាសមាគមអព្យាក្រិត ​​​មិនស្វែងរក ប្រាក់​ចំណេញ មិនប្រកាន់សាសនា និន្នាការនយោបាយ និង មិនធ្វើនយោបាយ។ ស.ន.ខ.ក. បំពេញការងារដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ប្រកបដោយទំនួលខុសត្រូវ​ខ្ពស់ និងតម្លាភាព។

រចនាសម្ព័ន្ធ

លោក គឹម សៀងហៃ

ប្រធាន

Master in Safety Engineering

SEOULTECH

កញ្ញា គង់ ស្រីណុច

អនុប្រធាន

Yonsei University


លោក សែ ហ៊សេង

អនុប្រធាន

Master in English Communication

Busan University of Foreign Studies

កញ្ញា ជា កន្និថា

អនុប្រធាន

Master in Safety Engineering

SEOULTECH

ដៃគូសហការ

ដំណើរការនៃ ស.ន.ខ.ក. ទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ សប្បុរសជន អង្គការ សមាគម ស្ថាប័នរដ្ឋ និងឯកជននានា ។

ស្ថិតិនិស្សិតកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េខាងត្បូង

ទិន្នន័យនិស្សិតក្នុងឆ្នាំសិក្សា ២០២២ ២០២៣
ថ្នាក់បរិញ្ញាបត្រ
0
ថ្នាក់អនុបណ្ឌិត
0
ថ្នាក់បណ្ឌិត
0

កម្មវិធីសិក្សាភាសាកូរ៉េតាមប្រព័ន្ធអនឡាញ

ជាកម្មវិធីសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ សម្រាប់និស្សិត និងសាធារណជនទូទៅដែលមានបំណងចង់ចេះនិយាយ សរសេរ អាន និងស្ដាប់ភាសាកូរ៉េ ឬត្រៀមមកបន្តការសិក្សា ។

ទំនាក់ទំនង

អាសយដ្ឋាន

102, 41-3 Sinheung-ro 3-gil, Yongsan-gu, Seoul, South Korea

ទំនាក់ទំនងតាម

ទូរស័ព្ទ : 010-8428-2996

អ៊ីម៉ែល : info.csakorea@gmail.com

ម៉ោងការងារ

ចន្ទ-សុក្រ 09:00 – 17:00

សៅរ៏-អាទិត្យ 10:00 – 14:00

បណ្ដាញសង្គម