សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ

ចក្ខុវិស័យ

រឹតចំណងមិត្តភាព ឯកភាពរវាងនិស្សិតខ្មែរ លើកស្ទួយវប្បធម៌ អរិយធម៌ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា សាធារណរដ្ឋកូរ៉េ ចូលរួមចំណែកក្នុងការពង្រឹងសមត្ថភាពនិស្សិតក្នុងទិសដៅអភិវឌ្ឍ និងជំរុញឱ្យមានការពិភាក្សាលើកិច្ចអភិវឌ្ឍទៅថ្ងៃអនាគត ។

បង្កើតនិងពង្រីកបណ្តាញទំនាក់ទំនងរវាងនិស្សិតខ្មែរនៅសាធារណរដ្ឋ​កូរ៉េ ដើម្បី​ចែក​រំលែកចំណេះដឹង បទពិសោធន៍ និងពត៌មាន។
ជំរុញ និងលើកទឹកចិត្តឱ្យមានការសិក្សានិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍសមត្ថភាព​និស្សិត​។
ផ្តល់ការប្រឹក្សា និងជួយស្វែងរកដំណោះស្រាយអំពីការសិក្សានិងការរស់នៅដល់​និស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ។
បង្កើតបណ្តាញទំនាក់ទំនងរវាងសហគមន៍ សមាគមខ្មែរ និងអន្តរជាតិនៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បីលើកស្ទួយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
រួមចំណែកបង្កើនចំណងមិត្តភាព ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ​កូរ៉េ។

គោលដៅ

អំពីយើង

បណ្តាញនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងដោយ មានឈ្មោះជាផ្លូវការថា “សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ​” ដែលសរសេរ ជាអក្សរកាត់ “ស.​ន.ខ.ក” និងមានឈ្មោះជាភាសាអង់គ្លេសថា “​Cambodian Student​ Association in Korea”​ ដោយអក្សរកាត់ថា​​ “CSAK”។ ស.ន.ខ.ក. គឺជាសមាគមអព្យាក្រិត ​​​មិនស្វែងរក ប្រាក់​ចំណេញ មិនប្រកាន់សាសនា និន្នាការនយោបាយ និង មិនធ្វើនយោបាយ។ ស.ន.ខ.ក. បំពេញការងារដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ប្រកបដោយទំនួលខុសត្រូវ​ខ្ពស់ និងតម្លាភាព។